Song Title:ឱ! សេចក្ដីស្នេហា
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. ឱ!សេចក្តីសេ្នហាអើ ដែលបានសច្ចាថាទុកជូនប្រុសបង
ប្រែជាមិនដូចបំនង ក្តីស្នេហ៍ស្នងរលាយបាត់អស់ហើយ ។
២. ឱ!ក្តីស្នេហ៍បរិសុទ្ធ គ្រានេះរលត់អស់ហើយព្រលឹងអើយ
គ្មានសល់នៅដូចដើមឡើយ ឱ!ទ្រូងអើយ តើរស់នៅម្តេចបាន?
R. ឃើញតែក្តីអស់សង្ឃឹម អស់សង្ឃឹមថានឹងបានជួបបា្រណ
អូនសូមផ្តាំទៅប្រុសកល្យាណ ជាតិនេះខាន បានជួបគ្នាហើយណាបង ។
៤. ជាតិនេះហួសហើយថ្លៃ ហួសគ្មាននិស្ស័យ នឹងបានបីត្រកង
អូនសូមលាហើយណាប្រុសបង តែសូមផ្សងជួបបងក្នុងជាតិក្រោយ ៕