Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កុំ​ខឹង​អី​អូន

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

សម្លក់​សម្លឹង​ខឹង​រឿង​អ្វី សូម​តែ​ពៅ​ស្តី​កុំ​នៅ​ស្ងៀម​ច្នេះ​ណាប្រាប់​ចុះៗ កុំ​ឲ្យ​ប្រុស​សង្កា ឬ​មួយ​ស្នេហា​ស្អប់​បង​ហើយ ។

រៀម​ពិត​ជា​ស្មោះ​ឥត​ដោះ​ដៃ កែវ​កុំ​សង្ស័យ​ថា​ចិត្ត​ប្រែ​កន្តើយបើ​ជឿ​សម្បថ​ក៏​រៀម​ហ៊ាន​ស្បថ​ឲ្យ សូម​តែ​ពៅ​ឆ្លើយ​ប្រាប់​មក​ចុះ ។

(បន្ទរ) ត្រូវ​ការ​យ៉ាង​ណា​វាចា​ទៅ បើ​សិន​ស្រីពៅ​នៅ​សន្តោសម្តេច​មក​ផ្ដាច់​ពុំ​មាន​គិត​ស្រណោះ ឬ​អាង​សម្រស់​ថា​ស្រស់​ភុំផាន ។

កុំ​អាល​ខឹង​ភ្លាម​សម្លាញ់​ចិត្ត ក្រែង​ធ្លោយ​គំនិត​នាំ​ឲ្យ​តែ​ខក​ប្រាណសន្សំ​ទឹកភ្នែក​រែក​យក​ទៅ​និព្វាន នោះ​ទើប​ដឹង​ប្រាណ​ថា​ខុស​ហើយ ៕

English