Song Title:កុំនៅអាល័យ
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. ពាក្យដែលយើងស្បថស្បែ ប្រែជាស្ងាត់សូន្យ ចោលក្លិនឲ្យអូន នឹកស្តាយដល់ស្នេហ៍
អូនស៊ូទ្រាំចាំបណ្តាំ ឥតមានណាយពីបង អូនស្តាយពេកកន្លង ដោយសារស្នេហាយើងមួយ ។
២. អ៊-អ៊-អ៊-អ៊ សង្សារដែលឃ្លាតទៅឆ្ងាយ អូននឹកស្តាយគ្មានពេលណាយ
ជាតិនេះអភ័ព្វ ជាតិនេះអភ័ព្វ ព្រោះតែស្នេហាបែកទៅឆ្ងាយ ។
៣. ឱ! សូមបងវិលមកវិញ អូនចាំទាំងទោម្នេញ ឬបងបំភ្លេច តែចិត្តអូននឹកនៅ
លើរូបបងជានិច្ច សូមចិត្តបងអាណិត ដល់ចិត្តអូនផង នឹកដល់គ្រាដែលកន្លង ។
R. អ៊-អ៊-អ៊-អ៊ បងព្រាត់ពីអូនព្រាត់ទាំងកាយ ចិត្តអូនសែនសោកស្តាយ
រស់ទាំងទឹកភ្នែក ចំបែងឯកា កម្មមកផ្តន្ទាឲ្យយើងព្រាត់គ្នា ៕