Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កុំ​យំ​ណា​អូន

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. កុំយំថ្វីណាស្រីព្រលឹង កុំព្រួយកុំខឹង បងនឹងសុំលាស្រីហើយ ហ៊ឺ....
បងវិលវិញទេព្រលឹងអើយ នៅឲ្យបានស្បើយ ត្រាណត្រើយកុំក្បត់ចិន្តា ។

២. កុំសង្ស័យថាបងឃ្លាតទៅ ភ្លេចស្នេហ៍ ភ្លេចពៅដែលនៅតែឯងឯកា ហ៊ឺ...
បងលាទៅផ្សងវាសនា ដើម្បីរក្សាអនាគតស្នេហាថ្លៃ ។

បន្ទរ. កុំយំកុំសោកា ណាអូនណា ណាស្នេហា ជីវ៉ារង់ចាំបងចុះ
កុំយំកុំសោកា ណាអូនណា ណាស្នេហា មេត្តាជឿបងណាស្រី ។

៤. បងហ៊ានស្បថមិនក្បត់អូនទេ ខ្យល់ទឹកទន្លេ ដួងខែធ្វើជាសាក្សី ហ៊ឺ...
បើចិត្តស្នេហ៍ប្រែផុតរស្មី បើបងភ្លេចស្រី លោកីយ៍ប្រល័យបងចុះ ៕

English