Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចិត្តខុសពីមុន

Artist: ហួយ មាស

Genre:

Lyric

១. ចិត្តខុសពីមុន ដែលអូនស្មានថាសុភាពបុរស នៅគ្រាដំបូងបង្អស់ ដែលអូនបោះបង់ចិត្តលើបង
ជឿលង់គំនិត ជឿពិតថាដូចបំណង ជឿថាបានមកលើដៃបង អស់សៅហ្មងក្នុងជីវិតថ្មី។

២. ពាក្យផ្អែមពិរោះដែលអូនជឿស្មោះថាពាក្យស្នេហា បានក្លាយជាពាក្យឬស្យា ដៀលអូនថាជាស្រីក្បត់ប្តី
អូនចុកចាប់ណាស់ មិនគួរប្រុសបងផ្លាស់ថ្មី ស្នេហាអូនក្លាយជាឋានស្នេហ៍អវចីយ៍ អស់ភក្តីរកត្រើយវាសនា។

R. វាយដំអូនចុះ ឬមួយក៏ប្រុសចង់ផ្តាច់សង្ខារ អូនក៏មិនថា នេះគឺវេរារបស់អូនទេ ចង់ជេរក៏ជេរឲ្យអស់ចិត្តទៅ។

៣. អូនស្មានខុសហើយ ស្មានថាជាត្រើយសុភមង្គល មិនដឹងថាជាថ្នាំពុល មកប្រែប្រួលជីវិតរស់នៅ តែអូនសូមផ្តាំពេលអូនឃ្លាតពីបងទៅ កូនយើងមួយដែលវារស់នៅ នាំគ្នាទៅរកត្រើយសុខផង។

English