Song Title:នេះឬចិត្តប្រុស
Artist: សូ សាវឿន
Genre:
Lyric
១-ខំគេចពីជុងចូលទ្រុងអន្ទាក់ គេចពីច្រវ៉ាក់ធ្លាក់ក្នុងរណ្តៅ
មើលឃើញថាសចាប់បានមកខ្មៅ ត្រជាក់ជាក្តៅសើចក្លាយជាយំ។
២ -ងងឹតថាភ្លឺនេះឬចិត្តប្រុស? ហ៊ានលើកកំហុសទម្លាក់លើខ្ញុំ
ភ្លេចសំពះផ្ទឹមលើកម្រាលព្រំ ចុះចោលទ្រនំទៅដើរផ្ទាល់ដី។
បន្ទរ៖ នេះឬចិត្តប្រុសកាត់ទោសប្រពន្ឋ? រករឿងរិះគន់គ្មានចិត្តប្រណី
ជេរថែមទៀតមកកំសាកស្វាមី ទៅឱបស្រីថ្មីឲ្យអស់ចិត្តទៅ។
៣-ចម្រៀងក្អួតឈាមនាងព្រាហ្មណ៍កេសរ ប្រពន្ឋចិត្តធម៌ជូនពរប្តីខ្លៅ
អូនរង់ចាំបងឱបក្តីសោកសៅ អស់កម្មឈាមខ្មៅសឹមបងវិលវិញ។