Song Title:ស្នាមស្នេហ៍មាត់ជ្រោះ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១) រាត្រីមាត់ទឹករលឹករឿងដើម ក្តីស្នេហ៍ចាប់ផ្តើមក្រោមរស្មីព្រះច័ន្ទថ្លា
ស្នេហ៍គ្រាដំបូងស្នេហ៍ប្តូរសង្ខារ ស្នេហ៍ឆ្នេរជលសារ មាត់ជ្រោះជ្រោយស្មាច់។
(២) ឱ ! ស្រស់តូចតន់ យប់យន់បងច្រៀង បង្ហើរសំនៀង សូរសៀងពេលខែរៀបលិច
បំពេរស្រីថ្លៃបំពេរកោះស្តេច បងចាំជានិច្ច មិនភ្លេចជ្រោយស្មាច់ជ្រោយស្នេហ៍។
(៣) ជំនោររាត្រី ថ្ងៃព្រាត់មាសឆ្អិន បងនៅចាំមិនភ្លេចទេ ដើរលេងត្រសងចោលដានតាមឆ្នេរ ថ្ងៃជ្រេទោចយំគ្រលួច។
(៤) ព្រឹកព្រៀងបងនាំអូនឡើងលើភ្នំ លឺសូររងំ ប្រគុំដោយសៀងអង្គួច
អូនស្ដាប់ភ្លេចខ្លួនឈានជើងមិនរួច បងច្រៀងគ្រលួច រាប់ព្រឹក្សរាប់ព្រៃជ្រោយស្មាច់។