Song Title:សំនៀងស្នែងហ្មដំរី
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១-សំឡេងស្នែងនៃហ្មដំរី ស្ដីចរចា ប្រាប់ព្រឹក្សាលើខ្នងភ្នំ អ្នកណាស្គាល់សំរោងចុងកាល់ ដូចរូបខ្ញុំ សុខសុខុមក្នុងប្រាណ។
២- សូរសេកសោម ច្រៀងលោមគូវា ជាសញ្ញាឆ្លើយប្រាប់ថាក្ដីសុខសាន្ត ស្នេហ៍វិលវល់ យល់តែក្ដីទុក្ខនិងរំខាន ដូចយានជីវិតប្រេះធ្លាយ។
បន្ទរ ឱ! ចុងកាល់យល់តែបុប្ផា រីកសាខាក្រអូបជាប់កាយ សារិកាហើរត្រសង រំពងហ៊ោច្រៀងសប្បាយ ឃ្លាតកាយឆ្ងាយភ្នំដងរែក។
៣- លាហើយចុងកាល់និមលចិត្ត ផ្ដិតសោភ័ណ ដូចសាយ័ណ្ហចូលជ្រៀតជ្រែក ចុងកាល់អើយ រូបខ្ញុំឃ្លាតទៅទាំងទឹកភ្នែក ទ្រូងស្ទើរបែកញែកឱរា៕