Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:សម្រស់​នាង​លក្ស្មី

Artist: ស៊ីន ស៊ីសាមុត

Genre: Yekay

Lyric

១ ប) បុប្ផារីកស្រស់សម្ផស្សប្លែក សម្ផស្សប្លែក ប្រទាញកែវភ្នែកអោយគយគន់
ដូចសែងសូរិយាលឿងអីស្រទន់ ស្លុតស្លុងជីពជន្មក្នុងព្រឹក្សា (រួម)ហាអឺអឺអឺអើងអើយ (ស)ថាដូច្នោះខ្ញុំមិនជឿឡើយ។

២ ស) រស្មីចន្ទ័ចែងកំផែងព្រឹក កំផែងព្រឹក ធ្វើអោយខ្ញុំនឹកនឹកបងណា ដូចទឹកអម្រិតផ្តិតចិន្តា
ប្រទាញសោតាអោយវិលវល់ (រួម)ហាអឺអឺអឺអើងអើយ (ប)សមនេះសមពុំមានទាស់ទេ។

បន្ទរ) (ប) ស្រស់អើយស្រស់ល្អកម្រដូច កម្រដូច ញញឹមចោលខួចអោយបងខ្វល់ រៀមសូមជូនចិត្តជាកំណល់
សម្រាប់និមលទៅថ្ងៃមុខ (រួម)ហាអឺអឺអឺអើងអើយ (ស) ខ្ញុំមិនសមជាគូបងទេ។

៣ ស)ឋានៈវណ្ណៈខុសគ្នាពេក ខុសគ្នាពេក ខ្ញុំសូមប្រកែកមិនដាក់ទុក (ប)ស្រឡាញ់បងទៅពៅបានសុខ
ជាតិនេះទៅមុខ អូនលែងព្រួយ (រួម)ហាអឺអឺអឺអើងអើយ យើងបានសុខអត់ទុក្ខព្រួយឡើយ។

English