Song Title:សម្ពាយកម្ម
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ពោល៖ កូនមាសម្តាយ ! កូនស្លាប់ចោលម្តាយហើយ ! ម្តាយឈឺចាប់ណាស់ ! មិនគួឪពុកកូន គេបំភ្លេចម្តាយនិងកូន ហើយ ទៅរៀបការចោលម្តាយសោះ ម្តាយត្រូវតែបីសពកូន ចូលរោងការដើម្បីចង់ដៃឪពុកកូន !...
I.ភក្តីបីកូន លូនឡើងរោងការ ទាំងទឹកនេត្រា ស្រក់លើខន្ធស្លា ស្នេហាចុកឈាម ចងដៃសពកូន ល្ខោនស្នេហ៍ចៅព្រាហ្ម ភ្លេងការគំរាម ក្បត់ឈាមគំរក់លោកយ៍ ។
II.ថ្ងៃសុក្រនាងសើច ប្រឡែងនឹងស្នេហ៍ ថ្ងៃសៅរ៍ប្រួលប្រែ ទឹកប្រាក់បំបែរញែកនាងពីប្តី ឆាកល្ខោនទន្សាយ ក្លាយជារាជសីហ៍ បាយខុនចងដៃ ឯរូបស្រីថ្ងៃចងដៃសពកូន ។
R.ឱ! សម្ពាយកម្ម ចាំតែសង្កត់ រូបស្រីកំសត់ ឲ្យព្រាត់ភពស្នេហ៍សោះសូន្យ ទឹកស័ង្ខទឹកភ្នែក ជើងមេឃនិងក្បួន ឪកាត់ទោសកូន ជំនូនទឹកភ្នែកសោក។
III.រឿងមនុស្សជារឿង ដានកង់រទេះ ជួបគ្នាថ្ងៃនេះ ថ្ងៃស្អែកក៏ប្រេះបែកពីឱរា សម្ពាយទឹកភ្នែក សែនផ្នូរបុត្រា ដូចពាក្យលោកថា អារសាច់ជូនខ្លាទើបនៅស្រុកបាន ។