Song Title:លាសោភិនី
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១- ពុទ្ធោអើយ! ឈឺចុកណាស់ស្នាមចាស់អប្រិយ ឈាមអតីតអវិចី ស្រក់ចុះចាកដៃនៃអូននឹងបង
ឥឡូវ ភ្លេងការប្រហារបំណង ខាំហែកបំបែកបង្គង ជ្រែកដើមទ្រូងជាអលជ្ជី ។
២- អណ្តាតមានតែមួយ ភាសារយពាន់ ទឹកប្រាក់វណ្ណៈបំភ័ន្ត បិទមុខដើរជាន់អនុស្សាវរីយ៍
ស្លាប់ទៅ កុំរស់ ស្រីពស់ក្បាលពីរ លាហើយ លាសោភីនី លាធរណី ស្លោកអនត្តា ។
R- ភ្លេចឈាម រហាមយំស្រែកដង្ហក់ លាស្រីចិត្តឋាននរក រស់ក្នុងស្រោមទេវតា
ខ្លាចហើយ រាងហើយ ភ្លេងការ បេះដូងពេជ្ឃឃាតឫស្យា ព្រាយតណ្ហាគ្រួសារលោភយស ។
៣- ឱស្នូរ ទ្រ គង ឃ្មោះឈ្លោះគ្នារងំ គេបានសើចខ្ញុំបានយំ ទឹកភ្នែកហែកភ្នំយំទារអំបោះ
ទុកចងដៃឱ្យគ្រាក្រោយបង្អស់ លាស្រីចិត្តអសប្បុរស លាដោយស្មោះលាលុះអវសាន។