Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:នៅ​តែ​សង្ឃឹម 

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. រាត្រីនេះសែនសប្បាយ អូនមើលហ្វូងផ្កាយ រះរាយពេញមេឃា អោយស្រណោះ ស្រណោះដល់អនុស្សា យើងបានរួមស្នេហា ដូចផ្ការីកថ្មី ។

២. រស្មី នៃក្តីសង្ឃឹម ដូចភ្លៀងរលឹម រោយលើផែនដី មើលរលកបោកដេញពេញជលសៃ ស្តាប់សព្ទសត្វបក្សី ស្តីពីសង្ឃឹម ។

R. បើក្តីសង្ឃឹមប្រែជាអភ័ព្វ ដូចថ្ងៃស្ងៀមស្ងប់ គ្មានសព្ទសំនៀងសាសង ឆ្លើយឆ្លងនៃធម្មជាតិ បើមេឃនៅតែមិនស្រទំ ដូចឃ្មុំគ្មានញាតិ បុប្ផាជាតិគ្មានគន្ធា ដូចផ្កាក្រៀមស្រពោន ។

៣. សង្ឃឹម បងនៅតែមាន បើសិនកល្យាណ អូននៅតែញញឹម បើបុប្ផា បុប្ផានៅស្រស់ប៉ប្រឹម ទោះមេឃខ្ពសសន្លឹម ចិត្តនៅប្រាថ្នា ៕
៤. ស្នេហា ដូចទឹកហូរខ្ចាយ រស់ដូចហ្វូងផ្កាយ សប្បាយនឹងមេឃា ដួងព្រះច័ន្ទចាំងច្បាស់ឆ្លុះលើនភា ដែលសត្វលោកប្រាថ្នា ស្នេហាធម្មជាតិ ៕

English