Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ទឹកភ្នែក​ខ្ញុំ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I) ទឹកភ្នែកខ្ញុំស្រែកយំខ្លោចផ្សា ស្នេហាបងអើយ ព្រោះធ្លាប់កៀកកើយ មិនដែលឃ្លាតឃ្លា ធ្លាប់រួមនិន្ទ្រា សង្សារនឹងគ្នា ជាប្រក្រតី។

II) ឱទឹកភ្នែក យំស្រែកសោកាប្រាប់ជីវិត ត្រូវឃ្លាតដួងចិត្ត ព្រាត់ទៅទីទៃ បើខ្ញុំនឹងព្រាត់ស្រី ព្រាត់ព្រោះរឿងហេតុអ្វីសូមអ្នកស្រដី ត្បិតអីខ្ញុំឆ្ងល់!
R) បើព្រាត់ដោយកម្មយូរឆ្នាំគង់យល់ អឺអឺអឺអឺអើយ អឺអឺអឺអឺអើយ អើយ បើព្រាត់ដោយកល ម្ល៉េះសម រៀមបងយល់ តែវេទនា។

IV) ទឹកភ្នែកកាយក្លាយជាលោហិត វរមិត្តបងអើយ ឥតសង្ឃឹមឡើយ ថាបានជួបគ្នា វិលមកជាគ្នា ព្រោះខ្ញុំមានរេវា ជាតិនេះមានពៀរ ជួបគ្នាជាតិក្រោយ។

English