Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ដួងចិត្ត​វិប្បយោគ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១.ដួងចិត្ត​មួហ្មង បង់ផ្លូវស្នេហ៍ពីឱរា ក្នុងដួងចិត្តវិបយោគខ្លោចផ្សា ខ្វះខាតហត្ថាធ្លាប់ថ្នមត្រកងរាងហើយស្នេហាអើយ កៀកកើយតែក្តី ហ្មួហ្មង សូមផុតទុក្ខផង លុះលង់ក្រោមព្រះធរណី។

២.ដួងចិត្តស្រែកថ្ងូរ សូរសៀងគួរឲ្យស្រណោះ លោកយើងនេះ ដូច ល្ខោនគ្មានខុស ឆរបោកបន្តុះស្អុះស្អាប់ជីវី ពីនេះទៅឃ្លាតឆ្ងាយ ដូចផ្កាយនិងព្រះធរណី បែកជាអលជ្ជី ទីន័យស្រក់ទឹកនេត្រា ។

R.ទីណាមានស្នេហ៍ តែងតែងមានទុក្ខ ខ្វះសុខកើតកម្ម ពិតតាមបណ្តាំ ព្រះសាស្តា អធិដ្ឋានវាចា កុំដូច្នេះ ឲ្យផុតកិលេស ចេះកាន់ខន្តី។

៣.ដួងចិត្តហ្មួហ្មង បង់ផ្លូវស្នេហ៍ទៅហើយអើយ ព្រាត់ទៅដូចវាយោរំភើយ បក់ហើយហួសបាត់ហាក់កាត់អាល័យ ស្រមៃដូចស្រមោល ឆាបរោលក្នុងដួងហឬទ័យ លុះជីវិតក្ស័យ សន្សំតែទឹកនេត្រា។

English