Song Title:ដងស្ទឹងស្រែខ្លុង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ដងស្ទឹងស្រែខ្លុងឋិតក្នុងចិត្តខ្ញុំ រៃយំ សណ្ដំផ្ដែផ្ដាំទាំងអស់
ផ្ដាំទាំងព្រឹក្សា បារមីថ្មដុះ លោកដឹងទាំងអស់ ជួយធ្វើជាសាក្សី ។
២. ដងស្ទឹងស្រែខ្លុង អូនធ្លាប់សាសង ពីរឆ្នាំកន្លង បងហើយនិងអូន
ស្នេហ៍យើងរសាត់ បាត់ស្រមោលសូន្យ បាត់សូន្យ បាត់សូន្យ បាត់ទាំងចិន្ដា ។
បន្ទរ. សូមគុណបារមី ព្រះអង្គថ្មដុះ លោកផ្ដន្ទាចុះបើស្នេហ៍មុសា
អូនក្បត់ចិត្តបង ក្បត់ទាំងព្រឹក្សា ក្បត់ចិត្តសង្សា រៀបការគូថ្មី ។
៣. លាហើយ លាហើយភូមិស្នេហ៍ស្រែខ្លុង លាទាំងដងស្ទឹងលាស្នេហ៍អប្រិយ
លាស្នេហ៍មុសា លាស្រីកាកី លាគ្មានអាល័យ លាមួយជីវិត ។