Song Title:ចង់ជួបចរចា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
I - រៀមចង់ជួបចរចា រៀបរាប់ប្រាប់អូនថា ស្នេហាបងស្មោះលើស្រី
សូមមេត្តាត្រាប្រណី ដល់ចិត្តដែលលបបេតី លើពិសីជាយូខែឆ្នាំ ។
II - អូនដឹងទេពៅអ្ហើយ យប់ថ្ងៃបងគេងព្រួយ ខ្លួនមួយយល់តែក្រៀមក្រំ
ខ្យល់បកមកនាំយកអារម្មណ៍ រាល់ថ្ងៃរស់ឥតទ្រនំទ្រូងរណ្តំក្រៀមក្រំខ្លោចផ្សា។
R - សូមឆ្លើយប្រាប់ផង ឆ្លើយមកនួនល្អង អោយបងអស់ក្តីសង្កា
កុំអោយបងទុក្ខា សូមអូនឆ្លើយប្រាប់ថា ស្នេហាមួយម៉ាត់មកថ្លៃ ។
III - នេះជាគ្រាបញ្ចប់ សូមអូនឆ្លើយប្រញាប់ ប្រញាប់ប្រាប់មកពិសី
ស្មគ្រ័ មិនស្មគ្រ័ ក៏សូមស្រដី កូមអោយបងនៅរីងរៃ ដោយសារស្រីមិនទាន់ឆ្លើយបង ៕