Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:គូ​ស្នេហ៍​ក្បែរ​ស្ទឹង​កំពត

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

.ប) ទេសភាពព្រលឹមញញឹមសែនស្រស់ នៅចាញ់សម្រស់ស្រស់កន្និដ្ឋាអើយ បងសូមផ្ញើរប្រាណផ្ញើទាំងសង្ខារ សូមតែចិន្តាមេត្តាប្រណី។

២.ស) . រូបបងដូចសុរិយារះលើមេឃ ឯអូនក្រពេកប្រៀបបានផែនដី មិនអាចងាយបានរួមប្រាណមេត្រី លុះជិវិតក្ស័យក៏គ្មានសង្ឃឹមដែរ។

បន្ទរ.ប) ឱ ! ស្ពានកំសត់នៅប្របមាត់ស្ទឹង សូមអ្នកជួយដឹងជួយឭរឿងស្នេហ៍ ជាតិនេះគឺមានតែអូនម្នាក់ទេ ដែលចិត្តចងស្នេហ៍ហើយថែមអាណិត។

៤.ស) វាសនាក្អែកអើយ តើពិតឫទេអើយ ថាបងនឹងស្នេហ៍សាងខ្សែជីវិត
(ប) បងស្រឡាញ់ហើយថែមទាំងអាណិត បើមិនជឿចិត្តស្បថជូនក៏បាន។

English