Song Title:ក្បត់នៅតែក្បត់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. នេះសូមខ្យល់នាំទៅ ឱ្យច្រៀងនៅពេលយប់ជ្រៅ រំលឹកនូវអនុស្សា
ក្បែរមាត់ទន្លេក្រោមដួងចន្ទ្រា តើសំដីអ្នកណា ? ដែលថាមិនក្បត់បងទេ ។
២. បក្សារាល់ព្រឹកសូមជួយច្រៀងផង ពេលអ្នកទំលើបង្គង ចងក្បែរបង្អួចមាសស្នេហ៍
ហើយសួរចិត្តនាងម្តេចក៏បែកបែរ ភ្លេចអស់ចម្រៀងស្នេហ៍ ដែលថែដួងចិត្តរាល់ថ្ងៃ ។
បន្ទរ. ឫមួយចម្រៀងអស់ន័យពិរោះ ធ្វើឱ្យចិត្តលែងស្មោះ បានជាអូនដោះដៃ
បើស្នេហ៍យើងអស់នៅមាននិស័្សយ សូមទុកដូចជាក្តីស្រមៃ រឿងដើមអស់ន័យនឹងនឹកទៀត ។
៣. ចម្រៀងថ្ងៃនេះធ្វើឱ្យចំបែក រស់នៅក្នុងភ្លើងគ្មានផ្សែង ម្នាក់ឯងក្នុងទ្រូងចង្អៀត
ក្បត់សំដីឯងគឺស្នេហ៍មានស្នៀត ស្បថរាប់រយដងទៀត ក៍ស្នៀតនៅតែដដែល ។