Song Title:សម្បថជើងមេឃថ្មី
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ពោល (ប) សត្វទាំងគូនោះវាហើរទៅណាអូន? (ស) វាហើរទៅកាន់ទ្រនុំសុភមង្គលក្នុងជើងមេឃថ្មីណាបង។ (ប) សារាយអណ្តែតកញ្ឆែតត្រួយខ្ចី ព្រលិតរំចង់រីកថ្មីរសៀលគងព្រៃទៅហើយ (ស) រសៀលរសើបថើបតែក្លិនខ្នើយ ថ្ងៃនេះមានសង្ឃឹមហើយ មើលឃើញកោះត្រើយវាសនា (ប) បងក្រែងខានស្អែក សុរិយាមិនរះ ប្រែជាព្យុះភ្លៀងរន្ទះខ្នើយមាស ផ្ទុកទឹកនេត្រា (ស) បើភ្នំមានព្រៃ ត្រីមានស្រកា បើកុកនៅមាមរោមថ្លា សុរិយាក៏នៅតែរះ។ (ប) ហុឺ!...(ស).ហុឺ!... (រួម) ហុឺ!... ប. បើពិតដូចពាក្យដែលអូនវាចា (ស) ប្រុសកុំសង្កាជឿចិត្តអូនច្បាស់ អូនមិនក្រឡាស់ (ប) បងមិនៗ ក្រឡាស់ ស្មោះណាស់ លុះលង់មរណា (ស) ទើបចិត្តស្នេហា មិនរលាយ។ (ប) ទឹកបឹងត្រជាក់ គង់ចាញ់សាច់អូន ជួយបងចម្លងជាក្បូន ជូនដល់ភពស្នេហ៍ ឯនាយ (ស) ប្រុសចិត្តជាប្រុស កុំចិត្តជាព្រាយ ព្រោះយើងជាគូព្រេងនាយ បុព្វេបានទាយ ទុកមក។ (ស) ហុឺ!...គេងទៅព្រលឹង គេងគិតរំពឹង ភ័ព្វព្រេងនិស្ស័យ គេងនៅជិតអូន បងកុំខ្លាចអី (ប) ភ័យណាស់ៗ សុបិនចង្រៃ ក្រែងក្តីស្នេហ៍យើងមានគេប្រល័យ (ស) កុំភ័យៗ កុំខ្លាចនឹងជើងមេឃថ្មី ប្រណីប្រស់ព្រម្មមេត្តា ជាស្នេហាមិនរលត់។ (ប) បក្សាទាំងគូ ហើរចូលជើងមេឃ (ស) ឯយើងទាំងគូនេះដេក ធ្មេចភ្នែក លើវាលសម្បថ ដេកចាំស្នូរឃ្មោះ ដល់ថ្ងៃកំណត់ (ប) ក្លិនស្នេហ៍ គ្មានប្រែគ្មានព្រាត់ (រួម) សម្បថនាជើងមេឃថ្មី សម្បថនាជើងមេឃថ្មី សម្បថនាជើងមេឃថ្មី សម្បថនាជើងមេឃថ្មី៕