Song Title:ស្អែកឡើងបងលា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ស្អែកឡើងបងលា ឳ!ពំងាអូននៅអោយបានសុខា បងឃ្លាតឃ្លាតតែកាយា ទុកចិន្តាថ្នាក់ថ្នមស្នេហា រាល់ពេលយប់ថ្ងៃ។
២. ស្អែកនេះបងលាទៅ ឳស្រីពៅចិត្តបងនៅតែភក្តី កុំស្មានថាបងមានថ្មី ក្នុងលោកិយមានតែរូបស្រី ជាត្រួយសង្ខារ។
បន្ទរ. បងទៅដើម្បីរស្មីជីវិត ស្លាប់រស់ក៏បងមិនគិតឡើយណា ស្វែងរកសេចក្តីសុខា អោយមានខ្លឹមសារ ជិវិតស្នេហាទៅអនាគត។
៣. កុំយំណាចរណៃ ឳថ្លើមថ្លៃ គូសង្សាសែនកម្សត់ បងវិលវិញតាមកំណត់ ព្រេងមិនព្រាត់ មួយឆ្នាំប្រាកដជាបងវិលវិញ។