Song Title:ស្រីតូចច្រឡឹង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១.ប) . ស្រីតូចច្រឡឺង មិនបាច់ខំប្រឹងតែងខ្លួនទេស្រី (២ដង) ស្រស់ដូចរូបអូនមិនខ្វេះទេប្តី (២ដង)
(ស) ប្រុសកុំមកស្តីស្គាល់គេកាលណា (២ដង)។
២.ប) . ទោះស្គាល់មិនស្គាល់ ខ្ញុំហ៊ានប៉ះពាល់គ្រាន់តែវាចា (២ដង) ព្រោះតែរូបបងចាប់ចិត្តស្នេហា (២ដង)
(ស) បើចង់ត្រូវការស្នើដល់ម៉ែឳ (២ដង) ។
៣.ប) . បើអូនព្រមហើយ បងមិនកន្តើយឱ្យចូលចែចូវ (២ដង) ដណ្តឹងយកអូនក្នុងពេលឥឡូវ (២ដង)
(ស) ស្រេចតែម៉ែឪសម្រេចណាបង (២ដង) ..
៤.ស) . បើគាត់បង្គាប់ តែដំរីដប់និងផ្ទះមួយខ្នង (២ដង) តើហ៊ានទទួលឫទេប្រុសបង (២ដង)
(ប) ដើម្បីនួនល្អងបងហ៊ានទាំងអស់ (២ដង) .. ។