Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្នេហ៍​ក្នុង​ក្ដី​ស្រមៃ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១) . បំណាច់នឹងស្គាល់បងសូមស្នេហ៍ ឲ្យតែមាសមេយល់ចិត្តថ្លើមបង អូហូ សុំទោសផងណានួនល្អង ធ្វើម្តេចចិត្តប៉ងជ្រុលលើពំងា។

២) . បងស្រឡាញ់ ស្រឡាញ់អូនណាស់ វាសនាកម្មក្រាស់តាមមកផ្តន្ទា ព្រោះអីរូបរាងបងមិនសង្ហា រស់នៅវេទនាលើនរកលោកីយ៍។

៣) . ពិតដូចវាចា ស្នេហាក្នុងក្តីស្រមៃ ដេកដើរអង្គុយ រាល់ពេលយប់ថ្ងៃ រំពៃឃើញតែស្រីមួយទេ។

៤) . បើយល់ហើយសូមកុំសើចយំ ព្រោះរូបស្រីមុំជៀសមិនរួចដែរ ធ្វើម្តេចខ្លួនបងមនុស្សអភ័ព្វស្នេហ៍ តែចិត្តប្រាថ្នាស្នេហាតែមួយ ៕

English