Song Title:សម្លេងអ្នកទោស
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
I. សូមផ្ញើបទភ្លេងសំលេងអ្នកទោស ចិត្តជាអ្នកបួស បេះដូងរងគ្រោះព្រោះរឿងស្នេហា អូនកាត់ទោសសេះស្មើនឹងទោសខ្លា ជំនឿសង្សារ បង្ខំវាសនាអោយលង់សោកសៅ។
II. គេស្អែកបែកគ្នា គេលាមួយម៉ាត់ ឯរឿងខ្ញុំព្រាត់គ្មានខែឆ្នាំណាត់ប្រាប់អស់ញាតិផៅ
ទុកតែដំបងសំពងប្រដៅ អោយខ្ញុំល្ងង់ខ្លៅ លាក់ស្នាមដំបៅលុះអស់សង្ខារ។
R. ចំរៀងទឹកភ្នែក រុក្ខជាតិបាក់មែក គ្មានអ្វីពឹងផ្អែកបង្គងវាសនា
រើសថ្មមួយដុំ ចារឈ្មោះចិន្តា អោបទៅបាឆាក្នុងនាមជាប្តី។
III. ចិត្តអើយបួសហើយនៅឡើងស្រណោះ ចាំពាក្យពិរោះទន្ទេញទាំងឈ្មោះដាក់អោយកូនស្រីអើយ
ឆាកល្ខានជីវិតរាំងហើយប្រល័យ តួឯកអោយក្ស័យក្នុងនាមស្មោះត្រង់។