Song Title:សង្ឃឹមថ្ងៃស្អែក
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១) . ខំតែសង្ឃឹមនឹងជីវិតថ្មី រាប់រយរាត្រីចេះតែផុតទៅ
នឹកថាបានជូបឥលូវៗ ស្អែកច្រើនផុតទៅនៅតែមិនយល់។
(២) . បើកភ្នែកពេលណានឹកថាស្អែកហ្នឹង ស្អែកគ្មានរំពឹងព្រោះចិត្តនិមល
នឹកផងអរផងថាបានសុខសល់ ព្រោះស្អែកមកដល់យល់តែទុក្ខា។
(៣) . ខ្ញុំខំស៊ូទ្រាំចាំស្អែកជានិច្ច បើស្អែកអូនភ្លេចពាក្យពចន៍សន្យា
សង្ឃឹមស្អែកថ្មីមួយទៀតមេត្តា ចិន្តាសច្ចាថានៅសង្ឃឹមលុះក្ស័យ។
(៤) . ថ្ងៃស្អែកថ្ងៃរះស្រឡះឫទេ យប់នេះដួងខែរះអាប់រស្មី
ថ្ងៃស្អែកខានស្អែកវិលតាមផែនដី ស្អែកចាស់ស្អែកថ្មីជូបស្រីស្អែកណា៎ ។