Song Title:ផ្ការីកក្នុងម្លប់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
1.បងដើរកាត់ភ្លៀងឆៀងចូលផ្ទះស្រី មេឃភ្លៀងបើកថ្ងៃរៃលែងហ៊ានយំ បងរងាពេកស្រែកសុំផាហ៊ុម ពេលនោះរូបម៉ុមកំពុងចូលម្លប់អើយ។
2. ភ្លៀងមិនព្រមរាំងឃាំងរូបខ្ញុំហើយ ទៅមិនរួចឡើយរហូតដល់យប់ ជាប់ភ្លៀងជាប់ស្នេហ៍ដូចគេសន្ធប់ អូននៅក្នុងម្លប់មិនហ៊ានវាចា។
(បន្ទរ) បងបានជាប់ចិត្តលើទាវតូចតន់ កាលអូនទៅបុណ្យវត្តពាមសីមា ក្រពើអណ្តែតស្រែកប្រាប់បងថា រូបស្រីពំងាគូព្រេងនឹងបង។
4.តំបន់បាក់ព្រានាស្រុកសង្កែ បងសូមថ្នមថែផ្ការីកជាប់ទង អូននៅក្នុងម្លប់ខានជួបមុខបង បីខែកន្លងបងសូមរៀបការ។