Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចំរៀង​ទាវ​ឯក

Artist: រស់ សេរីសុទ្ធា

Genre: Bolero

Lyric

ផ្ដើម៖ ⁣ហូ... ⁣ហូ... ⁣ហូ... ⁣ហូ... ⁣ហូ... ⁣
I. ឱ!ស្ពាន​⁣ជីលា​ណាត់​គ្នា​ថ្ងៃ​ស្អែក ⁣ចម្រៀង​ទាវឯក ⁣ច្រៀង​ស្រែក​ផ្ដែផ្ដាំ​ត្រែង​ត្រង់
⁣ឱ!ភ្នំ​បាធាយ ⁣រៀប​រាយ​ពី​ក្ដី​ស្រណោះ ⁣ ⁣ធម្មជាតិ​ក្រៀមក្រោះ ⁣រស់​បាន​ដោយ​ទឹក​សន្សើម ⁣។

II. សារិកា​សួរ​មែក ⁣សេក​សួរ​បង្គង ⁣ទាវ​សុំ​ផ្ដាំ​ផង ⁣បង​អើយ​កុំ​ភ្លេច​រឿង​ដើម
ខ្ញុំ​នឹក​ប្រុស​ថ្លៃ ⁣រាល់​ថ្ងៃ​ស្ទើរ​ផុត​ដង្ហើម ⁣បើ​បង​ស្អប់​ខ្ពើម ⁣សុំ​ឆ្លើយ​តប​វិញ​កុំ​ខាន ⁣។

R. យល់​ថ្នល់​កែង ⁣ថ្នល់​ក៏​បែង​បែក​គ្នា ⁣យល់​សាឡាង ⁣រៀបរៀង​ចាំ​ទទួល​ប្រាណ
ប្រៀប​ដូច​ជា ⁣សត្វ​ដើរ​ខំ​គេច​ព្រាន ⁣គង់​ឃើញ​ដាន ⁣ទុក​នៅ​ជា​សញ្ញា
បង​កុំ​ស្មាន ⁣ថា​អូន​បែក​បែរ​ចិន្ដា ⁣ប្រាថ្នា​ស្ម័គ្រ ⁣ជំពាក់​ចិត្ត​ថ្មី​ណា​ស្នេហ៍ ។

IV. ផាហ៊ុម​ទាវឯក​ទុក​ចែក​ឲ្យ​បង ⁣គ្រាន់​ទុក​ទ្រាប់​ខ្នង ⁣ជាប់​ខ្លួន​ទៅ​បាន​ជា​កេរ្តិ៍
បើ​បង​ភ្លេច​អស់ ⁣អូន​ស៊ូ​តែ​នៅ​ទំនេរ ⁣មិន​ហ៊ាន​ឲ្យ​គេ ⁣ថែ​ទេ​ព្រោះ​មិន​ដូច​បង ⁣៕

English