Song Title:គូស្នេហ៍នាដងទន្លេ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១) . វាយោរបក់បោករលកគ្រាំគ្រេង ប្រគុំជាភ្លេងកណ្តាលជលសារ
ថ្នាក់ថ្នមលួងលោមឱរ៉ា ដួងចិត្តស្នេហា ឱ្យគេងកើយលើទ្រូងបង។
(២) . ព្រះច័ន្ទភ្លឺច្បាស់អាកាសសណ្តំ នេត្រាស្រីមុំឱ្យផុតសៅហ្មង
គេងក្នុងសុបិននិងបង ចងជាកម្រង ស្នេហាដួងចិត្តភក្តី។
(បន្ទរ) . ឥលូវច័ន្ទយាងទៅហើយ អូនអើយគេងទៅ គេងកើយលើភ្លៅពៅអើយកុំភ័យ គេងស្តាប់ស័ព្ទសូរតន្ត្រីប្រឡែងហឬទ័យ ថ្នាក់ថ្នមបមបីផុតក្តីកង្វល់។
(៣) . គង្គាហូរទៅទុកពៅនិងរៀម សូន្យស្ងាត់បាត់ស្ងៀមនៅលើមណ្ឌល
នៅឭតែសូរដង្ហើម បក់បោកវិលវល់ ដូចដូរតន្ត្រីសួគ៌ា ។