Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ខ្ទម​ស្នេហ៍​កវី

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I. សូរិយាប្រឹងរះ ចែងជះឱភាស ដូចចង្អេរមាស ផុសចាកជើងមេឃ
រស្មីលើទឹក ចាំងចែងផ្លេកៗ ដួងចិត្តសែនត្រេក នឹងធម្មជាតិឯង ហ៊ឺ!.. ។

II. បក្សីបក្សា ច្រៀងលាទ្រនុំ ខ្លះបែកហ្វូងធំ គេចលួចប្រឡែង
ខ្លះរកចំណីតាមមុខតំណែង នេះជាកន្លែង មុខខ្ទមកវី ។

R. ឥឡូវខ្ទមអើយ ម្តេចឡើងទំនេរ ដើមដូងទន់ទេរ នៅក្បែរស្រះស្រី
អូនអង្គុយស្តាប់ បងដេញចាប៉ី ច្រៀងរឿងភក្តី អូនហើយនិងបង ។

III.សួនច្បារក្បែរខ្ទម រញមសន្លឹក ស្រះត្រីស្រីនឹក ហិចហែលត្រសង
បំណុលស្នេហា គ្មានបានសំណង បានតែប្រែខ្នង ចំអកដួងចិត្ត ហ៊ឺ!ហ៊ឺ!ហ៊ឺ!...៕

English