Song Title:កុលាបតូក្យូ
Artist: ស៊ីន ស៊ីសាមុត
Genre: Bolero Twiss
Lyric
១. ក្រុងតូគីយ៉ូ ល្អដូចឋានសួគ៌នៅក្នុងលោកា ព្រមទាំងកញ្ញា ដូចទេពធីតានាឋានសួគ៌ាល័យ។
២. ស្រស់អើយសែនស្រស់ នាំអោយចិត្តប្រុសជួបជាប់ស្រម៉ៃ គួចចិត្តបេតី ប្រាថ្នារូបស្រីមកជាគូវាសនា។
បន្ទរ. កុលាបភ្នំពេញក៏មាន ច្រើនល្អប្រៀបបានទេព្ដា តែចិត្តបងគ្មានបំណងប្រាថ្នា ដូចប្រាថ្នាចំពោះរូបស្រី។
៣. ក្រអូបអ្វីម្ល៉េះ រៀមបានប្រទះក្នុងគ្រាថ្មីៗ រៀមសូមថ្នមបី រួមភិសម័យលុះថ្ងៃអវសាន្ត។
(ភ្លេង>បន្ទរ និង ៣)