Song Title:ចិត្តខុសពីមុន
Artist: សូ សាវឿន
Genre:
Lyric
១. ចិត្តខុសពីមុនដែលអូនស្មានថាសុភាពបុរស នៅគ្រាដំបូងបង្អស់ ដែលអូនបោះបង់ចិត្តអោយបង ជឿលង់គំនិត ជឿពិតថាដូចបំណង ជឿថាបានទៅលើដៃបង អស់សៅហ្មងក្នុងជីវិតថ្មី ។
២. ពាក្យធ្លាប់ពិរោះដែលអូនជឿស្មោះថាពាក្យស្នេហា បានក្លាយជាពាក្យឫស្យា ដៀលអូនថាជាស្រីខ្វះប្តី អូនចុកចាប់ណាស់ មិនស្មានចិត្តបងផ្លាស់ថ្មី ស្នេហ៍អូនក្លាយជាឋានអវចីយ៍ អស់រស្មីនៃភពវាសនា ។
R. វាយដំអូនចុះ ឬមួួយក៏ប្រុសចង់ផ្តាច់សង្ខារ? អូនក៏មិនថា នេះជាវេរារបស់អូនទេ ចង់ជេរគ៏ជេរអោយអស់ចិត្តទៅ ។
៣. អូនស្មានខុសហើយ ស្មានថាជាត្រើយសុភមង្គល មិននឹកស្មានថាថ្នាំពុល មកប្រែប្រួលជីវិតរស់នៅ តែអូនសូមផ្តាំពេលអូនបែកពីបងទៅ កូនយើងមួយដែលវារស់នៅ នាំវាទៅដល់ត្រើយសុខសាន្ត ៕