Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ឱ ក្លិន​ស្នេហា

Artist: ពៅ វណ្ណារី

Genre:

Lyric

ឡាៗៗៗ ឡាៗៗៗ
ឡាៗៗៗ ឡាៗៗៗ

១. អូនសែនរំភើបក្នុងចិត្តម្ល៉េះណា
ព្រោះបានរៀមរ៉ាមកនែបនិត្យប្រាណ
ឱបរឹតថើបខ្លួននួនភ្លឹកវិញ្ញាណ
ឋានសួគ៌វិមានមិនចង់ឃ្លាតឆ្ងាយ។

២. ស្នេហា ស្នេហា ឱ!ក្លិនស្នេហា
ឱក្ដីទុក្ខាសូមបែកបែរ
សូមជួបតែសុខផុតទុក្ខទាំងឡាយ
ជួបក្ដីរីករាយសប្បាយស្នេហា។

៣. ពិសស្នេហ៍ខ្លាំងជាងអ្វីៗ
មិនអាចស្រដីបានឡើយ
រណ្ដំពាក្យពេចន៍ឆ្លងឆ្លើយ
រស្មីស្នេហ៍អឺយកុំណាយ។

៤. ស្នេហា ស្នេហា អ៊ូយៗស្នេហា
ឱក្ដីទុក្ខាសូមបែកបែរ
ផ្ញើប្រាណនឹងបងណាប្រុសឆោមឆាយ
បងកុំរាយមាយចោលអូនឯកា។

បន្ទរ៖ ១

ជាទីបញ្ចប់៖ ឡាៗៗៗ ឡាៗៗៗ ឡាៗៗៗ ឡាៗៗៗ

English