Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អូន​ជា​រៃ​មាស

Artist: ឈួន មាឡៃ

Genre: Slow

Lyric

១. អូនជារៃមាស សុំផ្លាស់ទ្រនំ ប្តីអើយកុំយំស្តាយអូនធ្វើអ្វី
អូនដូរទ្រូងចាស់ផ្លាស់អោបទ្រូងថ្មី ធ្វើម្តេចនិស្ស័យជួបគ្នាត្រឹមហ្នឹង
២. បង្គងឈើឯម ថែមព័ន្ធវល្លិពេជ្រ រៃខ្ញុំសូមភ្លេច ប្តីអើយកុំខឹង
ធ្វើម្តេចវាសនា ចារមកអញ្ចឹង ត្រូវទ្រាំត្រូវប្រឹង មើលកូនឱ្យផង
R. ធ្លាប់ជិះឡានឡូ ដូរយកឡានផ្លិត ប្តីអើយកុំគិត រៃលាបង្គង
មានញាតិចាំសើច រឿងអូននិងបង សូមប្រាប់ទៅផង សើចតាមចិត្តចុះ
៣. មានឈ្មោះជារៃ ស្រីអ្នកចំរៀង ផ្លាស់ប្តូរមិនទៀង ជួនត្រូវជួនខុស
លាខ្ទង់ព្យាណូ ដូរម្រាមដៃប្រុស ខ្ញុំសូមលាឈ្មោះ រស់ជាហង្សហើយ

English