Song Title:អាណិតហើយស្រឡាញ់
Artist: រស់ សេរីសុទ្ធា
Genre: Roamvong
Lyric
១. សង្សារបានខ្លួនអូននួននាងមិនសូវគិត សង្សារបានចិត្តអូនអាណិតហើយស្រឡាញ់ផង ហែលកាត់សមុទ្រ ហត់ក្រៃកន្លង តែមិនទាន់ស្មើ នឹងហត់នឹកបង ដែលអូន ប៉ុនប៉ងអើយជាគូវាសនា ប៉ងជាគូអឺងអឺយវាសនា ។
២. បាត់មុខមួយភ្លែត ហាក់ដូចជាឃ្លាតមួយឆ្នាំ ចំពោះបណ្តាំ អង្គុយចាំទាំងអន្ទះសា ឃើញប្រុសសម្លាញ់ វិលវិញកាលណា នឹកអរប្រៀបបាន ឃើញឋានទេព្តា រីកមុខដូចផ្កាអឺយត្រូវទឹកសន្សើម ផ្កាត្រូវទឹកអឺងអឺយសន្សើម ។