Song Title:ស្រឡាញ់អូន៣៦៥ឆ្នាំ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. បងស្រឡាញ់ស្រឡាញ់តែអូន
ចំនួន៣៦៥ឆ្នាំ
បងនៅចាំច្រើនឆ្នាំចាំជួបតែពៅព្រលឹង
ដូចរដូវរីងហួតហែង។
២. មួយឆ្នាំមាន៣៦៥ថ្ងៃ
បងគេងនឹកស្រមៃដួងចិត្តចំបែង
ទឹកភ្នែកហូរអាល័យរាល់ពេលរាត្រីម្នាក់ឯង
វង្វេងនឹករលឹកស្រី។
៣. ចង់ជួបមុខចង់តែជួបមុខស្រស់ចរណៃ
ទឹកភ្នែកស្រែកយំស្រែកយំក្ដែងៗរាល់ថ្ងៃ
ចង់ថ្លាថ្លែងសម្ដីរៀបរាប់រឿងស្នេហ៍ថ្មី
ស្រីអើយបងចង់បានប្រាណបីត្រកង។
៤. មើលភក្ត្រអូនមិនចេះធុញទ្រាន់
មើលមិនឆ្អែតឆ្អន់ទេស្នេហ៍ស្នង
មើលយូរៗរឹតតែចង់ក្រសោបឱបត្រកង
ឲ្យសមបំណងបងស្នេហ៍ស្រី។
បន្ទរ ២.