Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្ពាន​សួគ៌​ស្ពាន​ស្នេហ៍

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. (ស) សុរិយាពន្លឺថ្លាបំភ្លឺផែនដីហាក់ដូចជារូបបងរស្មី
មានចិត្តភក្ដីមកលើរូបអូននឹកស្រណោះកាលដែលប្រុសកៀកកើយខ្លួន
ឬមួយក៏ចិត្តប្រុសស្ងួនបំភ្លេចស្នេហ៍អូន ប្រុសលែងនឹកនា។

២. (ប) មិនមែនទេ គ្រាន់តែបែកស្នេហ៍ពីស្រីនៅស្រណោះមិនអស់អាល័យ
នៅស្មោះភក្ដីតែស្រីរដ្ឋាគឺមិនពិតដូចវរមិត្តអូនវាចា
បងពិតជាស្មោះចិន្ដាមិនភ្លេចស្នេហា ស្នេហាយើងទេ។

៣. (ស) បើពិតដូចពាក្យដែលបងវាចាចិត្តអូន គួចស្នេហារឹតតែទ្វេ
(ប) បងពិត ជាស្មោះមិនដោះដៃទេថ្នមស្នេហ៍ កែប្រែចោលមិនបានឡើយ ណ៎ាអូនណ៎ា។

៤. (ប+ស) សូមឲ្យស្នេហ៍យើងទាំងពីរឋិតថេរតទៅបើវាសនាចារឲ្យដើរផ្លូវ
សូមលោកតម្រូវជួយឲ្យដល់ត្រើយអូននិងបងឆ្លងស្ពានសួគ៌ដរាបអឺយ
ស្នេហ៍យើងឆ្លងផុតដល់ត្រើយនេះហើយឋានសួគ៌សុភមង្គល។

English