Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្ទឹង​ខៀវ

Artist: រស់ សេរីសុទ្ធា

Genre: Slow

Lyric

១. ទឹកហូរបាត់ទៅសល់នៅទឹកភ្នែករងថ្លា
ជាមួយអក្ខរាសច្ចាស្បថស្បែស្នេហ៍ស្និទ្ធ
ឱ! ស្ទឹងសង្កែប្រែខ្សែជីវិត
ស្ទឹងខៀវខូចចិត្តអាណិតវាសនា។

២. បើសិនទឹកស្ទឹងកករឹងរីងស្ងួតលែងហូរ
ផ្កាស្លាទាំងគូអូនស៊ូលើកជូនមេបា
មិនឲ្យស្ទឹងខៀវដៀលទាវស្រីថា
ក្បត់ចិត្តស្នេហាស្រវាភពថ្មី។

៣. អនុស្សាវរីយ៍គ្រប់ទីទាំងអស់
បូជាចំពោះជាឈ្មោះកង្រី
គោរពសន្យាស្នេហាភក្ដី
លុបឈ្មោះកាកីជាស្រីអាស្រូវ។

៤. ពីថ្ងៃនេះទៅអូននៅសែនឆ្ងាយពីបង
រាល់ពេលនឹកផងផ្ដាំផងក្រែងបងមើលផ្លូវ
ផ្គរលាន់ដើមឆ្នាំអូនចាំប្រុសពៅ
អូនមកឥឡូវមកនៅជិតបង។

បន្ទរ៖ ១

English