Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:សោភីនី​មាស​ស្នេហ៍

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. រឿងផិតរឿងក្បត់រៀមលើកទោសា
រឿងចាស់ផ្លាស់ជាវិមានស្នេហ៏ថ្មី
រឿងអកព្រាត់គូជារឿងកវី
តែបងនឹងស្រី ស្មោះស្ម័គ្រលុះក្ស័យ មិនបោះបង់គ្នា។

២. រឿងពីអតីតគិតថាយល់សប្ដិ
ដូចពពកអ័ព្វបិទបាំងសូរិយា
ថ្ងៃរះភ្លៀងរាំងជើងមេឃភ្លឺថ្លា
រស្មីស្នេហាបំភ្លឺចិន្ដារៀមនិងចរណៃ។

៣. សោភីនីមាសបងអើយ
កូនយើងភ្ញាក់ហើយ ឈប់យំទៅថ្លៃ
ថ្ងៃបាក់រសៀលឮសម្លេងរៃ
ដូចចម្រៀងស្រី បំពេររូបប្ដី ឲ្យគេងកើយភ្លៅ។

៤. រឿងច័ន្ទគោរពឈប់កណ្ដាលព្រៃ
ម៉ូរ៉ាក្បត់ប្ដីជារឿងអាស្រូវ
រឿងយើងខុសគេមិនដូចទេពៅ
បំភ្លេចចោលទៅ ស្នេហ៏យើងគង់នៅ រាប់ពាន់ឆ្នាំអើយ។

បន្ទរ ៣.

English