Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:សត្វ​ស្ទាំង​ហើរ​ស្ទុយ

Artist: ស៊ីន ស៊ីសាមុត

Genre: Saravann

Lyric

១. អូន​អើយ​មើល​នុ៎ះ ⁣មើល​នុ៎ះ​សត្វ​ទីទុយ ⁣(ស្រី៖ អើង​អើយ អូន​អើយ​មើល​នុ៎ះៗ ⁣សត្វ​ទីទុយ)
វា​ដុះ​ជុក​ក្រង៉ុយ​ៗ ⁣គេ​ហៅ​ទីទុយពើតពើង (ស្រី៖ វា​ដុះ​ជុក​ក្រង៉ុយ​ៗ ⁣គេ​ហៅ​ទីទុយពើតពើង) ។

២. ក្រសារ​ពាំ​កន្សែង​ទុំ​ដើម​ក្រសាំង (ស្រី៖ អើង​អើយ ក្រសារ​ពាំ​កន្សែង​ទុំ​ដើម​ក្រសាំ​)
អី​យាស់​សត្វ​ស្ទាំង​វា​ហើរ​ស្ទុយ​ម៉ុម​អ្ហើយ​សំដៅ​ទៅ​ស្រុក​ស្ទោង (ស្រី៖ អីយ៉ះ​សត្វ​ស្ទាំង​វា​ហើរ​ស្ទុយ​ម៉ុម​អើយ​សំដៅ​ទៅ​ស្រុក​ស្ទោង)។

៣. សត្វ​មៀម​ពាំ​មូស ពាំ​មូស​មក​ពី​ស្រុក​មោង (ស្រី៖ អើង​អើយ សត្វ​មៀម​ពាំ​មូស ⁣ពាំ​មូស​មក​ពី​ស្រុក​មោង)
គ្រលីងគ្រលោង​ពាំ​ក្រឡ​តម្រង់​ទៅ​បរតាំងស៊ូ (ស្រី៖ គ្រលីងគ្រលោង​ពាំ​ក្រឡ​តម្រង់​ទៅ​បរតាំងស៊ូ) ។

R. អូន​អឺយ​មើល​នុ៎ះ ⁣លលក​វា​ព្រាត់​គូ (ស្រី៖ អើង​អើយ អូន​អើយ​មើល​នុ៎ះ ⁣លលក​វា​ព្រាត់​គូ)
វា​យំ​គូក​គ្រូ​អី​គូក​គ្រូ ម៉ុម​អើយ​វា​គូក​ហៅ​មេ (ស្រី៖ វា​យំ​គូក​គ្រូ​អី​គូក​គ្រូ ម៉ុម​អើយ​វា​គូក​ហៅ​មេ) ។

៥. មើល​នុ៎ះ​ត្រី​ស្លាត​ភ្នែក​ស្លឹង​សម្លឹង​ភេ (ស្រី៖ អើង​អើយ​មើល​នុ៎ះ​ត្រី​ស្លាត​ភ្នែក​ស្លឹង​សម្លឹង​ភេ)
វា​ហែល​ភីង​ហា​មាត់​ជេរ​ថា​អា​សត្វ​ភេ​ចង្រៃ (ស្រី៖ វា​ហែល​ភីង​ហា​មាត់​ជេរ​ថា​អា​សត្វ​ភេ​ចង្រៃ) ។

គូក=បូលរកគ្នា, ជុក=កំប៉ោយ, កំប៉ូតសក់

English