Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:វិស្សមកាល​ក្នុង​បឋមវ័យ

Artist: រស់ សេរីសុទ្ធា

Genre: Jerk

Lyric

ណាៗៗ ណាៗៗ ណាៗៗ ណាៗៗ ណាៗ
ណាៗៗ ណាៗៗ ណាៗៗ ណាៗៗ ណាៗ

១. ពួកយើងក្មេងនាំគ្នារាំសប្បាយ
យើងសែនរីករាយជួបជុំមិត្តប្រុសស្រី
យើងច្រៀងយើងរាំបញ្ជាចិត្តភក្ដី
ជួយទះដៃកុំសំចៃ ដើម្បីថ្ងៃជោគជ័យ
បឋមវ័យនៃជីវិតរីករាយ
កុំជិនណាយនឹងការសប្បាយនេះ។

ណាៗៗ ណាៗៗ ណាៗៗ ណាៗៗ ណាៗ
ណាៗៗ ណាៗៗ ណាៗៗ ណាៗៗ ណាៗ

២. ក្រោយពេលសិក្សា គឺជាពេលសម្រាក
ក្រោយពេលពិបាក គឺជាពេលសប្បាយ
វិស្សមកាលនេះយើងមិនត្រូវខ្វល់ខ្វាយ
លំហែរកាយ រាំសប្បាយតាមចិត្តចេតនា
ឬមួយច្រៀងដើម្បីលាងខួរក្បាល
សម្រាប់ការសិក្សាឆ្នាំថ្មីទៀត។

បន្ទរ៖ សារដើម និង ណាៗៗ

English