Song Title:វិលវិញអូន
Artist: ស៊ីន ស៊ីសាមុត
Genre: Slow Rock
Lyric
១. ចិត្តស្រឡាញ់ ស្រឡាញ់ស្មោះ
ចិត្តប្រុសទាំងអស់ស្មោះលើកនិដ្ឋា
ស្រឡាញ់អូនទុកស្មើនេត្រា
សង្ខារប្ដូរនឹងគ្នា
ពេលគេងចំបែងក្នុងចិត្ត
រៀមគេងហើយគិតដួងចិត្តនៅអាល័យ។
២. នឹកឃើញដល់គ្រាធ្លាប់ថ្នាក់ថ្នមបី
រួមរក្សមេត្រីប្ដូរក្ដីស្នេហា
អូនឃ្លាតចោលបងទៅ
ឲ្យបងនៅគេងឱបក្ដីចំបែងខ្លោចផ្សា
ពេលបងនឹកឃើញកាលណា
ចិន្ដាវិយោគក្រៀមក្រំអាល័យ
វិលវិញ វិលវិញមកថ្លៃ វិលជួបជាថ្មី
រូបប្ដីចាំទទួលស្រីហើយ។
៣. វិលវិញអូនស្ងួនពិសី
ថ្លើមថ្លៃដៃប្ដីចាំទទួលហើយ។
ពោលៈ វិលវិញមក ណ៎ានួនល្អង
អាណិតរៀមផង កុំខឹងនឹងបងអី
មេត្តា ដល់ទ្រូងប្ដី រីងរៃខ្លោចផ្សា
យើងព្រាត់គ្នាឆ្ងាយចិន្ដា
ព្រេងវាសនាទេ ដែលចារឲ្យឃ្លាតស្រី។
បន្ទរៈ ៣