Song Title:រំដួលភ្នំសំពៅ
Artist: ស៊ីន ស៊ីសាមុត
Genre: Bolero
Lyric
(ប+ស) អូ!..................... អូ!.....................
I.(ប) ផ្ទះអើយផ្ទះអូនក្បែរភ្នំសំពៅអូននាំបងទៅឲ្យស្គាល់ផៅញាតិ
ទៅដល់ផ្ទះអូនទាំងយប់អធ្រាតជួបជុំផៅញាតិទាំងប្រុសទាំងស្រី។
II.(ស) មែនហើយបងអើយអូនសែនស្រណោះអ្វីៗទាំងអស់ឲ្យស្គាល់ភក្ដី
ផ្ទះអូនខ្ទមតូចសង់ទាបជាប់ដីតែផ្ដល់រស្មីក្ដីស្នេហ៍សុខសាន្ដ។
R.(ប) ជើងភ្នំសំពៅអូននៅនឹងបងយប់អធ្រាតឆ្លងបងថ្នមកល្យាណ
(ស) បងអើយអូនសែនស្រើបស្រាលពេញប្រាណបំភ្លេចមិនបានកើតទុក្ខស្នេហ៍ស្នង។
III.(ប) បងបីត្រកងស្រងក្លិនឆ្អិនឆ្អៅរំដួលសំពៅភ្នំបាត់ដំបង
ទោះស្លាប់រយជាតិកុំឃ្លាតដៃបង(ប+ស) រួមសុខទុក្ខផងរៀងរាល់ជាតិអើយ។
សាដើម ៖R-III
ជាទីបពា្ចប់ (ប+ស) អូ!..................... អូ!.....................