Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រំដួល​ដង​ស្ទឹង​សង្កែ

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. មហាសង្ក្រានច្រានឆ្នាំមួយទៅ
ទ្រូងសែនហ្មងសៅនឹកព្រួយក្រែងពៅឆាប់ភ្លចរឿងដើម
រឿងបាត់ដំបងចងទងដង្ហើម
កាលជួបស្រីឆ្នើមរដូវសន្សើមផ្ការីកស្គុសស្គាយ។

២. អូនដើររើសគ្រំក្នុងស្ទឹងសង្កែ
ភក្ត្រដូចដួងខែថ្ពាល់ខួចមានស្នេហ៍នេត្រាពណ្ណរាយ
ហត្ថាខ្ចីល្ហក់សក់ខ្មៅរំសាយ
បងគន់មិនណាយក្លិនខ្លួនឆោមឆាយរាយសំណាញ់ស្នេហ៍។

៣. វិចិត្រករអើយកុំបាច់គូរអី
នៅក្នុងលោកិយស្រីល្អគ្មានទេ
មានតែរំដួលដងស្ទឹងសង្កែដែលខ្ញុំលួចស្នេហ៍
ទោះរយខួបខែក៏នៅចាំចង។

៤. ឥឡូវរដូវផ្ការីកវិលវិញ
ទ្រូងសែនទោម្នេញព្យុះកម្មបក់ដេញបាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង
លិខិតនួនល្អងបងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងផ្នូរ។

បន្ទរ ៣.

English