Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រាត្រី​មាត់​ស្ទឹង​សង្កែ

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. រាត្រីដែលបានជួ​បនឹងនួនល្អង
នៅបាត់ដំបងមាត់ស្ទឹងសង្កែ
យើងទាំងពីរនាក់សច្ចាស្បថស្បែ
ក្រោមដួងព្រះខែរះពេញបូណ៌មី

២. រៀមលូកដៃឱបក្រសោបកាយអូន
រាត្រីស្ងាត់សូន្យដោយស្នេហ៏ភក្ដី
ភក្រ្តអើយភក្រ្តអូនញញឹមមានន័យ
ប្រហើរក្លិនស្រីជាប់នឹងដៃបង។

៣. រាត្រីរនោចផ្ដួចផ្ដើមនឹកពៅ
សល់តែតាវៅសារសព្ទឆ្លើយឆ្លង
ជំនួសពាក្យអូនដែលធ្លាប់សាសង
នៅបាត់ដំបងមាត់ស្ទឹងសង្កែ។

៤. សូមផ្ដាំតាមទឹកផ្ញើនឹកតាមខ្យល់
ឱ្យឆោមនិមលវិលមករកស្នេហ៍
ដូចរាត្រីកាលពេញបូណ៌មីខែ
នាស្ទឹងសង្កែក្រុងបាត់ដំបង។

បន្ទរ ៣.

English