Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រាត្រី​ទី​មួយ

Artist: រស់ សេរីសុទ្ធា

Genre: Slow

Lyric

១. អ៊ូយ រំភើប
ស្រើបអស់អារម្មណ៍
ភ័យផងណាខ្ញុំ
អ៊ូយរាត្រីទឹកឃ្មុំ
ខ្ញុំយំស្ដាយខ្លួន។

២. ហ៊ឺ...សែនស្ដាយ
ស្ដាយរូបកាយក្រមុំ
ដូចផ្កាក្រពុំ
ឥឡូវឃ្មុំក្រេបហើយ
ក្រេបហើយខ្លាចគេហើរចោល។

៣. បើគេចោលខ្ញុំមែន
ចិត្តអើយអួលណែន
មានតែទឹកភ្នែកទេ
ឱ!នេះហើយឬស្នេហ៍
ទើបតែនឹងស្គាល់រាត្រីទីមួយ។

៤. សូមមេត្តា
ករុណាខ្ញុំផង
បងអើយបង
ក្រមុំមានតែម្ដង
គ្មានទេពីរដងបងអើយ។

បន្ទរ ៣.

English