Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:មួយ​រាត្រី​មួយ​ជីវិត

Artist: រស់ សេរីសុទ្ធា

Genre:

Lyric

១. ស្គាល់ទាំងក្លិនស្គាល់ថែមទាំងខ្លួនហើយ ឱបងអើយស្គាល់ហើយរសជាតិផ្អែម
ស្រាប់តែណាយចិត្តប្រែជាភ្លេចសូន្យ ឲ្យរូបអូនស្រពោនដូចផ្ការោយ
២. ក្ដីស្នេហាបងហាក់ដូចជាភ្លើង ភ្លើងចំបើងឆាប់ឆេះឆាប់រលត់
គិតៗទៅគ្មានន័យអ្វីសោះសម្បថ ស្បថតែមាត់ចិត្តផ្សេងទៅវិញ
៣. មើលចុះចិត្តប្រុសៗ គេថាមិនខុសបានកាយណាយចិត្ត
ក្មេងវ័យស្រីល្ងង់បង់គំនិតខូចជីវិត ដួងចិត្តឥតសង្ឃឹម ទោះបីញញឹមៗលែងសមហើយ
ហូៗៗបងអើយ ហ៊ោៗៗ ស្គាល់ហើយទឹកភ្នែកស្នេហា
៤. មួយរាត្រីបីដូចជាមួយជីវិត ស្នេហាពិតក្លាយទៅជាផ្សែងហើយ
គ្មានសង្ឃឹមថាបងវិលវិញឡើយ ជោកខ្នើយហើយទឹកភ្នែកនៃខ្ញុំ ។

English