Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ពន្លក​ស្នេហ៍​ជ័យ​អន

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. (ស) ជាតិប្រុសកំហូចខិលខូចអ្វីម្ល៉េះ
ខ្លួនជាអ្នកចេះៗធ្វើយ៉ាងហ្នឹង
ថើបកន្សែងស្រី កណ្ដាលវាលល្វឹង
អត់ឃ្លានម្ល៉ឹងៗ ប្រឹងរស់ធ្វើអ្វី។

២. (ប) អត់ទោសម្ដងទៅ ពៅព្រលឹងអើយ
ខ្លួនខ្ញុំខុសហើយសូមត្រាប្រណី
ខ្ញុំពិតជាឆ្កួតហ៊ានលួចស្នេហ៍ស្រី
ភ្លេចមើលនិស្ស័យខុសឆ្ងាយកន្លង។

៣. (ស) ចំណែក ចំណែករូបស្រី
ជាតិជាស្ត្រី មិនដែលដៀលស្ដី ថាស្អប់រូបបង
ទោះជេរឬខឹងក៏គ្មានបំណង
វណ្ណៈធំផង ក៏គ្មានប្រាថ្នា។

៤. (ប) សែនសប្បាយចិត្តបើពិតដូច្នោះ
សូមស្រីសន្ដោសបង្ហាញរូបា
ឲ្យបងបានយល់ទឹកចិត្តស្នេហា
ចូរកែវកន្និដ្ឋាកុំដាច់អាល័យ។

៥. (ស) ទឹកហូររឹមៗ រំពឹងដងព្រែក
រូបអូនអល់អែករំពឹងលើម្ដាយ
(ប) ឲ្យតែអូនព្រម បងនឹងខ្វល់ខ្វាយ
ចូលដល់អ្នកម្ដាយ យកអនជាគូ។

៦. ដឹងទេ ដឹងទេស្នេហា
រូបអូននេះណាកូនអ្នកចម្ការ ជាតិខ្មែរថ្លៃថ្នូរ
(ប) សូមអូនកុំព្រួយ អនមួយបងប្ដូរ
ច្បាប់មានហែហូរ បងប្ដូរផ្គាប់ស្រី។

English