Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ប្រកាន់​ម្ល៉េះ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. អន់ចិត្តរឿងអ្វីបានជាស្រីខឹង សូមកែវព្រលឹងប្រាប់រៀមអោយដឹងផង
​ ម្តេចស្ងៀមមិនស្តី សុខចិត្តធ្វើហីសួរអ្វីៗមិនស្តីសោះអោយរៀមបងសៅហ្មងចិត្ត ។

២. កំហុសតិចតួចក៏គួចខឹងដែរ​ រឺមួយមាសមេអូនអស់ក្តីស្នេហ៍ស្និទ្ធ
​​​​ ​រៀមសូមអង្វរ លន់តួរវរមិត្រ សូមជីវ៉ាអូនអាណិតចិត្តរៀមផង ។

៣. ប្រកាន់យ៉ាងនេះរៀមប្រេះទ្រូងស្លាប់ហើយ គិតតែព្រងើយមិនព្រមឆ្លើយឆ្លង​ ។

​​​​​៤. ឈប់ខឹងភ្លាមទៅពៅសម្លាញ់ចិត្ត សូមអូនអាណិតនាងខិតមកជិតបង
ល្មមអស់ចិត្តហើយ ល្មមឆ្លើយល្មមឆ្លង ល្មមមាសស្នេហ៍ឈប់បែរខ្នងដាក់បងទៀត ។

English