Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ប្ដី​មួយ​ជីវិត

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១.ស្រលាញ់តែអូនទេ ស្នេហ៍គឺស្នេហ៍មួយជីវិត កុំចោទបងថាក្បត់ចិត្ត កុំជឿគេណាវមិត្ត គេថាមិនពិតទេ។

២.អ្នកណាមិនស្តាយថ្លៃ បាត់មួយថ្ងៃសឹងមិនបាន កុំជឿគេណាកល្យាណ ស្នេហាយើងទាំងពីរប្រាណ លុះអវិសាន្ត មិនក្បត់ទេ។

បន្ទរ. ជឿចិត្តបងចុះ បងស្មោះស្រស់កុំសង្ស័យ ជឿចុះណាថ្លៃ លោកីគ្មានអូន ដូចសូន្យសង្ខារ។

៣.ខ្មាសគេណាស់អូន កើតមកម្តងស្នេហ៍ពីរបី កុំប្រច័ណ្ទហើយកុំភ័យ មួយនិងមួយណាពិសី ប្តីគឺប្តីមួយជីវិត៕

ច្រៀងទី១ រួចភ្លេង ទើបច្រៀងសាដើមចប់

English