Song Title:បើបានរាំហើយ
Artist: រស់ សេរីសុទ្ធា
Genre: Chachacha
Lyric
១. ឃើញប្រុសរាំស្រីទ្រាំមិនបាន បន្ទរ៖ (Pepito Pepito)
ញ័រអស់ប្រាណចង់បានស្នេហ៍ស្និត បន្ទរ៖ (Pepito Pepito)
ព្រោះតែលួចស្រឡាញ់ ព្រោះតែលួចស្រឡាញ់ ស្រឡាញ់បងមួយ។
២. ពួកអ្នកភ្លេងលេងយ៉ាងសង្ហា បន្ទរ៖ (Pepito Pepito)
គ្មាននរណាគេសោក គេព្រួយ បន្ទរ៖ (Pepito Pepito)
ប្រុសល្អមានតែមួយ ប្រុសល្អមានតែមួយ ស្រីព្រួយគ្រប់គ្នា។
៣. បន្ទរ៖ រាំជាមួយបង ចិត្តប៉ងប្រាថ្នា... សូមស្នេហា
សូមចិន្តាបងប្រណី..។
៤. បានរាំហើយកុំឱ្យខូចចិត្ត បន្ទរ៖ (Pepito Pepito)
សូមអាណិតមេត្តាដល់ស្រី បន្ទរ៖ (Pepito Pepito)
រាំហើយភ្ជាប់និស្ស័យ រាំហើយភ្ជាប់និស្ស័យ ជាគូវាសនា៕