Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បើ​ខ្ញុំ​ប្រាប់​ថា​ស្រឡាញ់

Artist: នៅ ណារិន

Genre: Bolero

Lyric

១. យប់ស្ងាត់ៗទៅហើយ ជំនោររវើយ
ឆ្លងឆ្លើយនឹងផ្ទៃជលសា
ឮដូចសូរសញ្ញាសំឡេងតារា
ប្រាប់ថាមេត្តារូបខ្ញុំ។

២. រំពឹងនឹកអស់សង្ឃឹមបាត់អស់ញញឹម
ញញឹមទាំងទុក្ខក្រៀមក្រំ
នៅប្រៀបដូចទោចយំ ដូចផ្កាក្រពុំ
ដែលឃ្មុំគ្មានចិត្តប្រណី។

៣. តារាដួងតារា មេត្តាសូមមេត្តា
ចិន្ដាដែលលួចបេតី
តារាដួងតារា មេត្តាសូមមេត្តា
ចិន្ដាដែលលួចបេតី បេតី
ស្រមៃឃើញតែផ្កាយស្នេហ៍កំពូលជីវិត។

៤. បើខ្ញុំប្រាប់ថាស្រឡាញ់
តើខឹងឬខ្នាញ់ ស្រឡាញ់ឬមួយអាណិត
ទោះបីរាត្រីងងឹតឲ្យតែអាណិត
ជីវិតគឺជិតតារា។

English